សៀមរាប៖ នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ យោងតាមអនុសាសន៍របស់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកមេបញ្ជាការខេត្ត សៀមរាប បានផ្សព្វផ្សាយឱ្យមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់សន្តិសុខ នាំគ្នាចូលរួមដាំបន្លែ ចិញ្ចឹមសត្វ មានដូចជាមាន់ ទាជាដើម សម្រាប់ផ្គត់ផ្គង់នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយការហូបន្លែ និងសាច់ដែលមានជាតិគីមី។