ព្រះសីហនុ៖ នៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៤នាក់ (ប្រុស) ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីធ្វើឲ្យខូតខាតដោយចេតនា ប្រព្រឹត្តិនៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ និងឃាត់ខ្លួននៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។