កំពង់ស្ពឺ៖ ព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសារ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា ទិសដៅការងារខែឧសភា ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការ ដោយមានការចូលរួមពីលោក មេបញ្ជាការរង សេនាធិការដ្ឋាន អនុប្រធានមន្ទីរទាំង៥ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់សន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។