រតនគិរី៖ នៅថ្ងៃចន្ទ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងទិសដៅការងារខែឧសភាឆ្នាំ២០២០ ក្រោមអធិបតីលោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់ការផងដែរ។