ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កម្លាំងត្រៀមអន្តរាគមន៍ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុងនោះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ និងផ្សព្វផ្សាយពីវិធានការ ការពារបង្ការទប់ស្កាត់ការឆ្លងវីរុសកូវិដ-១៩ ដោយអាវុធម្នាក់ៗ មុនចូលបញ្ជាការដ្ឋាន ត្រូវពិនិត្យវាស់ស្ទង់កំដៅ លាងដៃនិងអាល់កុល ឬជែល និងឆ្លងកាត់ទូបាញ់អាល់កុលលើខ្លួនដើម្បីសម្លាប់មេរោគ។