You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក!

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក!

កណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ នៅសាលាស្រុកលើកដែក ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុក និងជាគណៈបញ្ជាការឯកភាពស្រុកលើកដែកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលើកដែក ដោយបានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ ការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ ទាំងបី មន្រ្តីរាជការជុំវិញស្រុកផងដែរ។

បន្ទាប់ពីលោកអនុសេនីយ៍ត្រី តែម រិទ្ធី បានឡើងអានសេចក្កីសម្រេចរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើក ដែករួចមក លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានមានប្រសាសន៍ថា៖ ក្នុងនាម លោកឧត្តមសេនីយ៍មេបញ្ជាការ សូមអបអរសាទរ និងការកោតសរសើរចំពោះស្នាដៃដែលនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ទាំងអស់ក្នុងការបំពេញតួនាទីបេសកម្មរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យកន្លងមក។ ការប្រកាសមុខងារនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងទំនុកចិតពីអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទីភារកិច្ចមិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋនិងសង្គមជាតិផងដែរ។