សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រជុំជួរមេបញ្ជាការ ស្តីអំពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការលើការងារជំនាញ និងត្រួតពិនិត្យវាយតំលៃ ការដំឡើងឋានន្តរស័ក្តិ និងមុខងារ ជូនដល់នាទហាន ដែលមានស្នាដៃក្នុងការបំពេញការងារកន្លងមក។