You are currently viewing ករណីប្អូនថ្លៃបាញ់បងថ្លៃ ហើយគេចខ្លួនជិត២ខែ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន!

ករណីប្អូនថ្លៃបាញ់បងថ្លៃ ហើយគេចខ្លួនជិត២ខែ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីបាញ់បងថ្លៃឲ្យរបួសធ្ងន់) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សូមបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ បានបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១៤និង៤០នាទីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រួចរត់គេចខ្លួនបាត់ជិត០២ខែ ត្រូវបានកម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរកឃើញដែលកំពុងលាក់ខ្លួន នៅខេត្តកោះកុង ទើបអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅសហការណ៍ជាមួយ អាវុធហត្ថ ស្រុកស្រែអំបិល ខេត្តកោះកុង ធ្វើការឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នមន្ត្រីជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។