ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (លួច,ប្លន់ ម៉ូតូ ០៤លើក) និងរកស៊ីចែកចាយគ្រឿងញៀនខុសច្បាប់ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជនសង្ស័យមាន ឈ្មោះ សែម ព្រែក ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឃាត់ខ្លួនបានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី នៅចំណុច ក្រោយវត្តហា ភូមិលោម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយរូបគេរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ដើម្បីលក់ចែកចាយបន្ត។ បន្ទាប់ពីឃាត់ខ្លួនបាន ឃើញថាជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារ ព្រមទាំងធ្វើសកម្មភាពលួច និងប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាច្រើនលើកមកហើយ ទើបប្រគល់ឲ្យ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងអាវុធហត្ថបាន បញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ!
- Post author:Sery Vutha
- Post published:April 28, 2020
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

ឃាត់ខ្លួនជនសង្ស័យម្នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីក្លែងបន្លំឯកសណ្ឋាន និងដឹកជញ្ជូនឈើដោយខុសច្បាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ឃាត់ទូកមួយគ្រឿងដឹកបទល្មើព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីដឹកជញ្ជូនគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត

អាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀន២កញ្ចប់តូច
