You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការឃាត់ត្រាក់ទ័រឈូកឆាយដីព្រៃរបស់រដ្ឋ!

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការឃាត់ត្រាក់ទ័រឈូកឆាយដីព្រៃរបស់រដ្ឋ!

កំពង់ស្ពឺ៖ ថ្ងៃអង្គារ ទី២៨ ខែមសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដឹកនាំដោយលោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានចុះឃាត់ត្រាក់ទ័រ០១គ្រឿង កំពុងធ្វើសកម្មភាពឈួសឆាយដីព្រៃរបស់រដ្ឋ នៅចំណុចកោះស្នេហ៍(ទំនប់តាសាល) ស្ថិតក្នងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ (ម្ចាស់រត់គេចខ្លួនបាត់) ។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។