កែប៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំផ្សព្វផ្សាយបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនភ្មៀវទេសចរណ៍មកលេងកំសាន្តតាមបណ្តារម្មណីយ៍ដ្ឋាននានាក្នុងខេត្តកែប ក្នុងពិធីចម្រើនព្រះជន្មព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការង លោកប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។