You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ផន សំអុន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីបាត់ម៉ូតូ០១គ្រឿង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោក វរសេណនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានមូដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែន បានចាត់តាំងកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ធឿង ធី (ហៅអាបាវ) ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅមិនពិតប្រាកដ នៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខណ:ពេលជនសង្ស័យកំពុងជិះម៉ូតូបម្រុងយកទៅលក់។
បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ។