តាកែវ៖ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំបច្ច័យមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៤២.៣៧២.៥០០រៀល ប្រគល់ជូនគ្រួសារ លោក ឧត្តមសេនីយ៍ត្រី សឹម សុខា នាយរង វិទ្យាស្ថានកំបូល ដែលបានទទួលមរណៈភាពលាកពីពេលថ្មីៗនេះ។