កំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ប្រាក់ ដេត នាយអាវុធហត្ថខេត្តកំពង់ធំ ដែលកំពុងតែសំរាកព្យាបាលជំងឺក្រោយវះកាត់ពោះវៀន នៅគេហដ្ឋាន និងបាននាំយកនូវថវិការគ្រួសារកងរាជអាវុធហត្ថកំពង់ធំចំនួន ១.៥៩៥.០០០៛ ប្រគល់ជូនលោក ដើម្បីរួមចំណែក និងចូលរួមចែករំលែកពេលជួបទុក្ខលំបាក ។