You are currently viewing កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការបង្ក្រាបបទល្មើសនេសាទ

ឧត្តរមានជ័យ៖ នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុតហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយួ៍ទោ ងួន ទ្ធិរិទ្ធ មេបញ្ជាការស្រុក សហការជាមួយកម្លាំងចំរុះ ស្រុកអន្លង់វែង ចុះរុះរើរនាំងឈើបោះកាត់អូរជីក និងឧបករណ៍ដាក់ស្បៃមុងខុសច្បាប់ នៅចំណុចគោគក្ដីស្ទឹងអូរជីក ស្ថិតនៅភូមិអូស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លទ្ធផលដកហូតស្បៃមុងប្រវែង ៨០ម៉ែត្រ លបដាក់ត្រី០១ ដកបង្គោល ១០៣ដើម ម្ចាស់រត់គេចខ្លួន ។
បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ។