You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះស្ទាក់បង្រ្កាបជនសង្ស័យមួយក្រុម ដកហូតបានខោស្ព័រ២៧០ការ៉ុង

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះស្ទាក់បង្រ្កាបជនសង្ស័យមួយក្រុម ដកហូតបានខោស្ព័រ២៧០ការ៉ុង

កំពង់ស្ពឺៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច
ខាងលិចផ្លូវជាតិលេខ៤ ចម្ងាយ២២ គីឡូម៉ែត្រ ផ្លូវលេខ៤៤ ទៅស្រុកឪរ៉ាល់ ស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះស្ទាក់បង្រ្កាបជនសង្ស័យមួយក្រុម បានលួចអីវ៉ាន់ខោចំនួន ២៧០ការ៉ុង ពីរថយន្តកុងតឺន័រ បានយកទៅលាក់ទុកនៅក្នុងព្រៃ នៅចំណុចភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប៉ុន្តែជនសង្ស័យ ដឹងខ្លួនមុនក៏បាននាំគ្នារត់គេចខ្លួនបាត់។
កម្លាំងបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. រថយន្តចំនួន០១ គ្រឿង
០២. ខោស្ព័រចំនួន២៧០ការ៉ុង
០៣. សំបកកេះ ដាក់ខោចំនួន ២២៣ ដែលមានយីហោ WORLD CAT
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងកងអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងស្រាវជ្រាវ ដើម្បីយកមកផ្តន់ទារទោសតាមផ្លូវច្បាប់ ចំណែកវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមករក្សាទុកនៅបញ្ជាការដ្ឋានខេត្ត ដើម្បីសាងសំណុំរឿង បញ្ចូនបន្តតាមនីតិវិធី។
r

rr

rrr

rrrrrr