ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក លុយ ហៃដុង នាយកក្រុមហ៊ុន ហ័នយ៉ាហ៊ីចុង ចូលជួបសម្តែងការគួរសម និងជូនអំណោយម៉ាស់ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវិត១៩ ដល់បញ្ជាការដ្ឋាន។