ព្រះសីហនុ៖ នៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះអគ្គីភ័យមួយកើតឡើងដោយបានឆាបឆេះបន្ទប់ស្នាក់នៅកម្មករ របស់ក្រុមហ៊ុនចិនលាយបេតុង “ហ៊ឹន តាលី ” ស្ថិតភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មាន លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាដល់កម្លាំងការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ កម្លាំងវរអន្តរាគមន៍ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះជួយអន្តរាគមន៍សង្រ្គោះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿង សហការជាមួយមន្រ្តីផ្នែកពន្លត់អគ្គីភ័យ នៃស្នងការនគរបាលខេត្ត ប្រើប្រាស់ឡានទឹក ចំនួន០២គ្រឿង បាញ់ទឹកពន្លត់ភ្លើងទើបគ្រប់គ្រងស្ថានភាពបាន។
ករណីនេះ មិនបណ្តាលឲ្យមនុស្សរងរបួស ឫបាត់បង់អាយុជីវិតនោះទេ ចំពោះសម្ភារៈខូចខាត ផ្ទះទំហំ ៦×៣០m ធ្វើអំពីដែកទាំងស្រុង។ គ្រោះអគ្គីភ័យខាងលើ បានពន្លត់ជាស្ថាពរនៅម៉ោង១១:២០នាទី ថ្ងែ ខែ ឆ្នាំ ដដែល។