កំពង់ធំ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើពិធីបិទវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២០ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការ អញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី មេបញ្ជាការរង នាយ នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។