You are currently viewing ឧត្តមសេនីយ៍ត្រី ឃួន សារុន ដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ គោរពវិញ្ញាណក្ខន្ធ!

ឧត្តមសេនីយ៍ត្រី ឃួន សារុន ដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ គោរពវិញ្ញាណក្ខន្ធ!

ឧត្តរមានជ័យ ៖ នៅថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ មន្ត្រីអាវុធហត្ថ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ឃួន សារុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រមទាំងនាំយកថវិកាអង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន ៤.០០០.០០០រៀល ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក ម៉ន សារ៉េត ជំនួយការការិយាល័យបុគ្គលិក មន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅគេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។