ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា ទិសដៅការងារខែឧសភា ឆ្នាំ២០២០។
ខ្លឹមសារនៃការប្រជុំនេះរួមមាន៖
-ផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២០
-ផ្សព្វផ្សាយផែនការរបស់ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិក្នុងរដូវវស្សា
-ផ្សព្វផ្សាយប្រចាំបញ្ជា វេនប្រចាំការ ខែឧសភា ឆ្នាំ២០២០
-ផ្សព្វផ្សាយផែនការរបស់ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការណែនាំកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ សម្រាប់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
-ផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីរបៀបរបបឆ្លងកម្មវិធីការងារជាមួយ លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
-ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍នាយរងសេនាធិការ,ស្នងការ.ស្នងការរង,នាយករងវិទ្យាស្ថនកំបូល,នាយករងមជ្ឈមណ្ឌលភ្នំជំរាយ,នាយការិយាល័យជំនាញ,មេបញ្ជាការរងតាមបណ្តារាជធានី.ខេត្ត និងមេបញ្ជាការកងវរៈសេនាតូចអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕