You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសព្រៃឈើ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ០១លើក ស្ថិតនៅចំណុចឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្របពេលជនសង្ស័យកំពុងធ្វើដំណើរតាមដងផ្លូវ។ កម្លាំងបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. គោយន្តចំនួន០១ គ្រឿង
០២. ឈើរាជកុលចំនួន ២២ ដុំ
វត្ថុតាងខាងលើ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កំពុងកសាងសំណុំរឿង បញ្ចូនទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។
z

zz