You are currently viewing នាយឧត្តមសេនីយ៍​ សៅ​ សុខា​ និងលោកជំទាវ​ ផ្ញេីសារលិខិតរំលែកទុក្ខ!

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ និងលោកជំទាវ​ ផ្ញេីសារលិខិតរំលែកទុក្ខ!

សារលិខិតរំលែកទុក្ខជូនចំពោះ
សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដោយអ្នកឧកញ៉ា
ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជា
ម្ដាយបង្កើត ម្ដាយក្មេក សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលមរណភាពនៅថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២:១២ នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។
ក្នុងឱកាសមានទុក្ខដ៏ក្រៀមក្រំនេះយើងខ្្ញុំទាំងអស់សូមចូលរួមរំលែកទុក្ខនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយសម្ដេច និងក្រុមគ្រួសារទាំងអស់ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពចូលរួមរំលែកទុក្ខពី
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ
ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់