កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនខុសច្បាប់ ០១លើក ស្ថិតនៅចំណុច ភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
។ បើតាមភ្នាក់ងារ GRK News បានឱ្យដឹងថាជនសង្ស័យទាំងនោះមានឈ្មោះ ៖
០១. ម៉ាត់ សេន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ
០២. សុះ ហ្គោសាលី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិច្រករមៀត ឃុំអីឬស្សី ស្រុកកំពង់ ត្រឡាច។
០៣. សឹម ម៉ារី ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិព្រែកក្តាម ឃុំកំពុងលួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ។
ភ្នាក់ងារបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លា ចំនួន១៧កញ្ចប់
០២. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
០៣. ម៉ូតូចំនួន០១គ្រឿង
០៤. ប្រាក់រៀលចំនួន ១៤.០០០ រៀល
០៥. ប្រាក់ដុល្លាចំនូន ០២ ដុល្លា
០៦. ដែកកេះ ចំនួន ០៣
០៧. កូនកន្រ្ទៃចំនួន ០១
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។