រតនគិរី៖ នៅថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ យោងបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ដឹកនាំដោយលោក អនុសេនីយ៍ឯក កាន់ ចន្ថា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើបានការចុះត្រួតពិនិត្យឈើមួយកន្លែងដែលប្រទះឃើញឈើប្រភេទលេខ១ធ្នង់ដែលបានកាត់ជាកំណាត់ៗស្ថិតក្នុងភូមិតាហើយ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ដោយបានរឹមអូសឈើចំនួន ០៥កំណាត់។
បច្ចុប្បន្នកម្លាំងអាវុធហត្ថស្រុកបានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធី។