កណ្តាល៖ ដោយបានការដឹកនាំចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត នៅថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត មូលដ្ឋានស្រុក អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលនាំយកថវិកានិងសម្ភារៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេចំនួន ២គ្រួសារគឺគ្រួសារ លោក អនុសេនីយ៍ត្រី គាត ម៉ារឌី នាយការិយាល័យការពារ សន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថ ខេត្តកណ្តាល គ្រួសារឆ្លងទន្លេ ទទួលបានថវិកា ចំនួន ១.១៤៥០.០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិ អុកញាវាំង សង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ និងគ្រួសារលោក នាយចំណង់ វែន ចាន់ថាត អាវុធហត្ថមានជំងឺ ខ្នែងពោះវៀន ទទួលបានថវិកា ១.៧២៥ ០០០រៀល ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងឱកាសនោះ ក្រុមគ្រួសារឆ្លងទន្លេ និងមានជំងឺបានសំដែងនូវសេចក្តីអំណរគុណ ដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។