កែប៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា ទិសដៅខែឧសភា ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិក្នុងរដូវវស្សា។ ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។