You are currently viewing កម្លាំងអាវុធហត្ថ សហការរុករកឃើញឈើល្មើសច្បាប់លាក់នៅក្នុងព្រៃ!

កម្លាំងអាវុធហត្ថ សហការរុករកឃើញឈើល្មើសច្បាប់លាក់នៅក្នុងព្រៃ!

កំពង់ស្ពឺ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានរុករកនឹងប្រទះឃើញឈើម្រេញចំនួន ០២ដុំ នៅចំណុចក្នុងព្រៃស្ថិតនៅភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្ន បានដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។