You are currently viewing វរសេនីយ៍ឯក អឿន វណ្ណៈ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបសម្រាលកូន

វរសេនីយ៍ឯក អឿន វណ្ណៈ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបសម្រាលកូន

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់អោយលោក វរសេនីយ៍ឯក អឿន វណ្ណៈ មេបញ្ជាការរង និងជា នាយសេនាធិការ ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥០០.០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានទឹកផ្លែឈើ០១កេស ទឹកបរិសុទ្ធ០១កេស ទឹកដោះគោឆៅ០២ឡូត៍ ទៅប្រគល់ជូនគ្រួសារលោកស្រី នាយចំណង់ ធុច វណ្ណនី ជំនួយការការិយាល័យ កងរាជអាវុធហត្តខេត្តព្រះវិហារ ដែលទើបសម្រាលកូន និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។