ឧត្តរមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយ ដល់នាយទាហាន នាយទាហានរងអាវុធហត្ថខេត្ត ដែលមានការខ្វះខាត ចំនួន ៧៧នាក់ ដោយក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម, មី ២យួរ, ត្រីខ ១យួរ, ទឹកបរិសុទ្ធ ១យួរ, និងទឹកក្រូច ២កេះ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង ស្រុក និងស្នាក់ការ ព្រមទាំង នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។