បន្ទាយមានជ័យ៖ នៅវេលាម៉ោង០០ និង០៥នាទី រំលងអាធ្រាត ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង រហូតដល់ម៉ោង០៣និង០០នាទីទៀបភ្លឺ នៅចំណុចវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញបុរសម្នាក់ឈរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានធ្វើការសួរនាំ បុរសនោះមានឈ្មោះ ចក់ លីន បានឆ្លើយថាខ្លួនគេឈរមើលផ្លូវឱ្យមិត្តភ័ក្រគេប្រើប្រាស់គ្រឿងញៀន ឮដូច្នេះកម្លាំងបានធ្វើប្រតិបត្តិការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះ ង៉ែត ជឺយ (ហៅអាកណ្ដុរ) និងបានដកហូតវត្ថុតាង កាំបិតចំនួន០៧ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕