រតនគីរី៖ នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្តរតនគិរី ពិធីនេះក្រោមវត្តមានលោក ឧត្តមសេនីយ៍ត្រីថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី។