ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឃួន សារុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខមន្រ្តីក្រោមឱវាទ និងនាំយកថវិកាអង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន ៤០ម៉ឺនរៀល និងសម្ភារៈផ្សេងៗមួយចំនួន ជូនដល់លោក នាយចំណង់ មឿន សុភី ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចុងកាល់ ដែលកំពុងសម្រាកព្យាបាល នៅគេហដ្ឋានរបស់គាត់ ដែលស្ថិតនៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។