You are currently viewing ឯកឧត្តម ស្វាយ សំអ៊ាង ចុះត្រួតពិនិត្យអំពីសកម្មភាពក្រុមហ៊ុនដែលបានដេញថ្លៃឈើ!

ឯកឧត្តម ស្វាយ សំអ៊ាង ចុះត្រួតពិនិត្យអំពីសកម្មភាពក្រុមហ៊ុនដែលបានដេញថ្លៃឈើ!

មណ្ឌលគិរី៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត ជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថាន ចុះត្រួតពិនិត្យអំពីសកម្មភាពក្រុមហ៊ុនដែលបានដេញថ្លៃឈើ ពីរដ្ឋដែលថ្នាក់ជាតិបង្ក្រាប បានស្ថិតនៅទីតាំង ក្រុមហ៊ុនវិជ្ជរី, យ៉ាន់ ចាវ, ថាច់វូត និងក្រុមហ៊ុនស្រ៊ុនម៉េងលាង។
បន្ទប់មកបានចុះត្រួតពិនិត្យកំណត់ទីតាំងសម្រាប់ដាក់វត្ថុតាង (រថយន្តប៉ាកុង) ដែលថ្នាក់ជាតិបានបង្ក្រាប ដែលមានទីតាំងស្ថិតនៅរមនីយដ្ឋានទេសចរណ៍វប្បធម៌ភ្នំក្រោល ស្ថិតក្នុងភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះញែក មានទំហំដី១ហិកតា (១០០ម៉ែត្រ គុណនិង ១០០ម៉ែត្រ) ។