ព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ ចុះបង្រ្កាបករណីជួញដូរ រក្សាទុក ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០១កញ្ចប់, ទូរស័ព្ទចំនួន០៣គ្រឿង, ដែកកេះ០១, ម៉ូតូចំនួន ០២គ្រឿង, ដបជក់០១ និងប្រាក់ដុល្លារ ២០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។