បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រុង បានចុះល្បាតរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងរហូតដល់វេលាម៉ោង២០និង៣០នាទី ពេលទៅដល់ចំណុចស្ពានថ្មទី២ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្រទះឃើញយុវជន០២នាក់កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន ភ្លាមៗនោះកម្លាំងបានធ្វើការការឃាត់ខ្លួនព្រមទាំងដកហូតសម្ភារៈវត្ថុតាងមួយចំនួនរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០៥កូនថង់តូច, ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន តាមចម្លើយសារភាពកម្លាំងបានសហការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពីរនាក់បន្ថែមទៀត។
