You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ!

ពោធិ៍សាត់៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទទួលផែនស្រាវជ្រាវពត៌មានសន្តិសុខ សហការជាមួយក្រុមចំរុះស្រុកភ្នំក្រវាញ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានរឹបអូសរណាយន្តខ្នាតធំចំនួន០២គ្រឿង ម្ចាស់គេចខ្លួន។ វត្ថុតាងប្រគល់ជូនមន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រចាំនៅតាងរ៉ាង។