ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។






