You are currently viewing អាវុធហត្ថខេត្តកំពត បង្ក្រាបបរណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០៤នាក់

អាវុធហត្ថខេត្តកំពត បង្ក្រាបបរណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០៤នាក់

កំពត៖ នៅវេលាម៉ោង ១៩:៣០នាទី ថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោក វរសេនីយ៍ទោ សេង វិច្ឆកា មេបញ្ជាការរង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិ១ឧសភា សង្កាត់កំពុងកណ្តាល ក្រុងកំពត ខេត្តកំពត ដោយឃាត់បានជនសង្ស័យចំនួន ០៤នាក់ នឹងដកហូតវត្ថុតាងមួយចំនួន បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី។