You are currently viewing អាវុធហត្ថខេត្តតាកែវ សហការបង្ក្រាបបទករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ សហការបង្ក្រាបបទករណីគ្រឿងញៀន

តាកែវ៖ នៅថ្ងៃទី០៧ ខែឧសភា កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកេវ និង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី បញ្ជាការរង និងដោយមានការ សម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវបានធ្វើការពន្លាតដែនសមត្ថកិច្ចដោយសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យបាន ០៤នាក់ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន ២១ កញ្ចប់, សម្ភារវេចខ្ចប់មួយចំនួន, ជញ្ជីងថ្លឹងចំនួន ០២គ្រឿង, កាំភ្លើងកែច្នៃ ០១ដើម, ទូរស័ព្ទចំនួន ០២គ្រឿង, សម្ភារៈសេពគ្រឿងញៀន និងម៉ូតូចំនួន ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕