ព្រៃវែង៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២០ និងបានប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ជូនមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រៃវែង ព្រមទាំងចែកជូនបណ្ណសរសើរ-លិខិតសរសើរ របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តព្រៃវែង។