កណ្តាលៈ វេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង បានធ្វើការឃាត់ខ្លួនស្ត្រី០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា តាមដីកាបង្គាប់លេខ២៥៤ ដក. បចខ និងលេខ២៥៦ដក. បចខ ស្ថិតនៅចំណុច ភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ បើតាមកម្លាំងកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យ
បានប្រព្រឹត្តអំពើហិង្សាដោយចេតនា នៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ។
ក្នុងនោះដែរកម្លាំងអាវុធហត្ថបានបន្តឱ្យដឹងថា ជនសង្ស័យទាំងនោះមានឈ្មោះ៖
០១. សេង សារីម ហៅស្រ៊ីម ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
០២. ហ៊ូ ហុងធា ហៅ ស្រីឡែន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកសិករ។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង កំពុងកសាងសំណុំរឿង បញ្ចូនបន្តទៅកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។