ព្រៃវែង៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្រ្តីក្រោមឱវាទ បាននាំយកថវិកាមូលនិធិ កងរាជអាវុធហត្ថខេត្ត ទៅចូលរួមបុណ្យសព លោកព្រិន្ទបាលទោ ពោន ហយ អតីតកងរាជអាវុធហត្ថខេត្តព្រៃវែង ចូលនិវត្តន៍ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ នៅភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ថវិកាចូលរួមបុណ្យជាមួយក្រុមគ្រួសារសពមាន ចំនួន៤.០០០.០០០ រៀល និង អង្ករ១០០គីឡូក្រាម ទឹកបរិសុទ្ធ ២កេស ទឹក្រូច ២កេស ទឹកផ្លែឈើ ២ កេស ។