You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយ នាយអាវុធហត្ថខេត្ត

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយ នាយអាវុធហត្ថខេត្ត

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ក្នុងពិធីនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយស្តីពីសភាពការណ៍ជាតិ អន្តរជាតិថ្មីៗ និងផ្សព្វផ្សាយពីវិធានការ ការពារបង្ការទប់ស្កាត់ការឆ្លងវីរុសកូវិដ ១៩ ដោយអាវុធម្នាក់ៗ មុនចូលបញ្ជាការដ្ឋាន ត្រូវពិនិត្យវាស់ស្ទង់កំដៅ លាងដៃនិងអាល់កុល ឬជែល ឆ្លងកាត់ទូបាញ់អាល់កុលលើខ្លួន ជាពិសេសត្រូវចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ព្រមទាំងបើកចែកខោអាវប្រតិបត្តិការជូនដល់ នាយទាហាន នាយទាហានរងដែលអង្គភាពបានកាត់ចែកជូន ចំនួន ១៧៤នាក់ ក្នុងម្នាក់ទទួលបាន មួយកំប្លេ (ក្នុងមួយកំប្លេតម្លៃ ១៤០ ០០០៛) ដប់បួនម៉ឺនរៀលគត់។