You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញជាអធីបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)!

ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញជាអធីបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជា
ការដ្ឋាន កងរាជអាវុធហ្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការ
អនុវត្តតួនាទីភារកិច្ច ប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់លោកនាយករង ប្រធានមន្ទីរ នាយការិយាល័យ និងមន្ត្រីក្រោមឱវាទមួយជាច្រើនរូបផងដែរ។
ខ្លឹមសារនៃកិច្ចប្រជុំត្រួតពិនិត្យតួនាទីភារកិច្ចនេះរួមមាន៖
១. ត្រួតពិនិត្យសកម្មភាពការងារក្នុងខែកន្លងទៅ
២. ផ្សព្វផ្សាយផែនការត្រៀមអន្តរាគមន៍សង្រ្គោះគ្រោះមហន្តរាយធម្មជាតិក្នុងរដូវវស្សា
៣. ផ្សព្វផ្សាយគោលការណ៍របស់ក្រសួងសុខាភិបាល(ជំងឺផ្លូវដង្ហើមកូវីដ-១៩)និងក្រសួងមហាផ្ទៃ(ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី)
៤. ផ្សព្វផ្សាយបទបញ្ជា និងការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃខ.ភ.ម
៥. ផ្សព្វផ្សាយបទបញ្ជា និងការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។