You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញបើកចែកអាវភ្លៀងជាអំណោយរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញបើកចែកអាវភ្លៀងជាអំណោយរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នៅវិទ្យស្ថានកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថកំបូល និងសិក្ខាកាមជាច្រើនរូបផងដែរ។