ប៉ៃលិន៖ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តប៉ៃលិន សហការចេញល្បាតក្នុង ភូមិសាស្ត្រាឃ្មុំ១០០ ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងបានធ្វើការរុករកបទល្មើសព្រៃឈើ ក៏បានប្រទះឃើញឈើអារទុកចោល នឹងបានធ្វើការរឹបអូសយកមករក្សាទុកនៅមន្ទីបរិស្ថានខេត្តប៉ៃលិន។