តាកែវ៖ នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូដ្ឋាន កងរាជអាវុធហត្ថស្រុកបាទី សហការជាមួយកម្លាំងការិយាល័យជំនាញ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ប៉ុល ម៉េត បញ្ជាការរងស្រុក និង ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់នៅចំណុចភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ និងដកហូតវត្ថុតាង ម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង និង ម៉ូតូចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។