You are currently viewing វគ្គហ្វឹកហ្វឺនជំនាញសុខាភិបាល កងរាជអាវុធហត្ថជ្រើសរើសថ្មី ត្រូវបានបញ្ចប់!

វគ្គហ្វឹកហ្វឺនជំនាញសុខាភិបាល កងរាជអាវុធហត្ថជ្រើសរើសថ្មី ត្រូវបានបញ្ចប់!

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃពុធទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនដល់ពលទាហាននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី បំពេញក្របខ័ណ្ឌធ្វើបច្ចុប្បន្នភាព (ជំនាញពេទ្យ)ដែលមានសិក្ខាកាមចូលរៀនចំនួនៈ១២នាក់។ កម្មវិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ នាយ នាយរងការិយាល័យ និង នាយអាវុធហត្ថដែលមានការពាក់ពន្ធ។ ក្រោយពីបានស្តាប់របាយការណ៍របស់លោក វរសេនីយ៍ឯក អ៊ុយ សុធា នាយការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានរបាយការណ៍នូវលទ្ធផលវគ្គហ្វឹកហ្វឺនជំនាញពេទ្យរួចមកៈ លោក ឧត្តមសេនីយ៍ត្រី ញឹម សីលា បានមានប្រសាសន៍ថា៖ ឆ្លងតាមការសិក្សារៀនសូត្ររយៈពេល០១ ខែលទ្ធផលបញ្ចាប់វគ្គជំនាញពេទ្យ និងតាមរយៈគណៈគ្រប់គ្រងវគ្គ បានវាយតម្លៃនៅក្នុងការសិក្សារបស់សិក្ខាកាមទាំអងអស់ ជាទូទៅទទួលបានលទ្ធផលល្អប្រសើរ។ ទោះបីពេលវេលាខ្លីសម្រាប់សិក្ខាកាមក៏ដោយ តែវាជាផ្នែកមួយដែលបានជួយជម្រុញក្នុងការអនុវត្តជំនាញរបស់យើងឱ្យមានធនធានមនុស្ស មានវិជ្ជាជីវៈពិតប្រាកដ ដូចជាជំនាញជាគ្រូពេទ្យ, ជំនាញជាវិជ្ជបណ្ឌិតដើម្បីបម្រើការងារទប់ស្កាត់នឹងមេរោមជំងឺខូវីដ-១៩ ដើម្បីទៅបម្រើសេវាសុខាភិបាលឱ្យកងរាជអាវុធហត្ថទូទាំងប្រទេស។ បន្ទាប់មកទៀតលោក ឧត្តមសេនីយ៍ ប្រធានស្នងការ បានរំលឹកដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គនេះ ពេលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះដឹងដែលខ្លួនបានសិក្សារៀនសូត្ររួចហើយ យកទៅពន្យល់ដល់នាយ នាយរង និង ពលអាវុធហត្ថតាមបណ្ដោអង្គភាពរបស់ខ្លួននីមួយៗ ឱ្យបានយល់ដឹងជ្រួតជ្រាបគ្រប់ៗគ្នា ជាពិសេសអំពីការ ការពារ និង ទប់ស្កាត់នូវមេរោគជំងឺខូវីដ-១៩ ដែលកំពុងរាតត្បាតដល់មនុស្សជាតិនៅលើពិភពលោកយើងនេះ។ ជាចុងក្រោយឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់យកទៅអនុវត្តការស្លៀកពាក់ឱ្យបានសមរម្យ, ធ្វើការដោយគោរពច្បាប់, គោរពបទបញ្ជាមេបញ្ជាការ និង គោរពតាមឋានានុក្រមកងយោធពលខេមរភូមិន្ទ។ប្អូនៗត្រូវបន្តខិតខំសិក្សាស្រាវជ្រាវប្រឹងប្រែងរៀនសូត្រជំនាញដោយខ្លួនឯងបន្ថែមទៀត និង ត្រូវជៀសវាងកុំឱ្យមានរឿងឬប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌឱ្យសោះ។