You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ អនុវត្តតាមដីការតុលាការ ឃាត់ខ្លួនស្ត្រីម្នាក់ករណីឆបោក!

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ អនុវត្តតាមដីការតុលាការ ឃាត់ខ្លួនស្ត្រីម្នាក់ករណីឆបោក!

កំពង់ស្ពឺ៖ ថ្ងៃទី១២ ​ខែសភា ​ឆ្នាំ២០២០​ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់​ ដឹកនាំដោយលោក​ មេបញ្ជាការស្រុក​ បានអនុវត្តតាមដីកា ឃាត់ឈ្មោះ​ ធឿន​ សុភី ភេទស្រី​ អាយុ​​៣៣ឆ្នាំ​ ទីលំនៅ​ ភូមិ​ក្រាំងធ្នង់​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ ករណីឃាត់នេះធ្វើឡើងនៅចំនុចភូមិផ្លូវគោ​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ ដោយអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួន​ លេខ​ ១៥/២០​ ចុះថ្ងៃទី២២​ ខែមករា ឆ្នាំ២០២០​ របស់ចៅក្រម​ស៊ើបសួរ​ លោក​ ម៉ែន​ វណ្ណៈ​ នៃសាលាដំបូងខេត្តកំពង់ស្ពឺ​ “ករណីឆបោក​” ។

បច្ចុប្បន្ន​ជនសង្ស័យខាងលើបានបញ្ជូនទៅ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្ត​កំពង់​ស្ពឺ​ ដើម្បីបន្តតាមនីតិវិធី​ ។